បទល្មើស​គ្រឿង​ញៀន​កើន​ឡើង​ដល់​ជាង ៣០០%

នគរបាល នឹង​បញ្ជូន​ជន​សង្ស័យ​ចំនួន ៣ នាក់ ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន ជាង ១ ម៉ឺន​គ្រាប់ ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង​ នៅ​ថ្ងៃ​នេះ ខណៈ​ដែល​អត្រា​នៃ​បទ​ល្មើស​គ្រឿង​ញៀន​ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ ក្នុង​រយៈ​ពេល ៩ ​ខែ​ដើម​ឆ្នាំ​ ២០១៥ នេះ ​មាន​ការ​កើន​ឡើង​​រហូត​ដល់​ជាង ៣០០ % គឺ​មាន​ដល់​ទៅ​ជាង ១ ៦០០ ករណី បើ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ២០១៤ ដែល​មាន​ជាង ៥០០ ករណី។

លោក ​ជុន ថារិទ្ធ​ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​​ឲ្យ​ដឹងថា ជន​សង្ស័យ​ទាំង​បី​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​​កាលពី​ថ្ងៃ​សៅរ៍នៅ​ភូមិ​អង្គ ស្រុក​បរិបូណ៌ ជាមួយ​នឹង​គ្រឿង​ញៀន​មេតំហ្វេតាមីន​ ចំនួន ១០ ១០០ គ្រាប់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ចប់​ការ​​សួរ​ចម្លើយ​កាល​ពី​ម្សិល​មិញ​ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​ចន្ទ​នេះ។​ …

 

គឹម សារុំ និង តាំង វីដា
http://bit.ly/1MadDSg