បទល្មើសគ្រឿងញៀនកើនឡើងដល់ជាង ៣០០%
នគរបាល នឹងបញ្ជូនជនសង្ស័យចំនួន ៣ នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជាង ១ ម៉ឺនគ្រាប់ ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះ ខណៈដែលអត្រានៃបទល្មើសគ្រឿងញៀនដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០១៥ នេះ មានការកើនឡើងរហូតដល់ជាង ៣០០ % គឺមានដល់ទៅជាង ១ ៦០០ ករណី បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៤ ដែលមានជាង ៥០០ ករណី។
លោក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានកាលពីថ្ងៃសៅរ៍នៅភូមិអង្គ ស្រុកបរិបូណ៌ ជាមួយនឹងគ្រឿងញៀនមេតំហ្វេតាមីន ចំនួន ១០ ១០០ គ្រាប់ ត្រូវបានសមត្ថកិច្ចបញ្ចប់ការសួរចម្លើយកាលពីម្សិលមិញហើយនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃចន្ទនេះ។ …
គឹម សារុំ និង តាំង វីដា
http://bit.ly/1MadDSg