កម្ពុជាទទួលចំណាត់ថ្នាក់ខ្ពស់នៃប្រាក់ចំណូលក្នុងចំណោម CLMV
កម្ពុជាបានទទួលចំណាត់ថ្នាក់នាំមុខចំពោះការត្រៀមខ្លួនអភិវឌ្ឍក្នុងចំណោមប្រទេសដែលមានចំណូលទាបកម្រិតមធ្យមទាំងបួននៅអាស៊ីអាគ្នេយ៍ កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា (CLVM)។ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍ត្រៀមខ្លួនផ្លាស់ប្តូរដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះដោយក្រុមហ៊ុន KPMG ដែលជាក្រុមហ៊ុនសវនកម្មអន្តរជាតិមួយ។ ក្នុងចំណោមប្រទេសចំនួន ១២៧ ក្នុងការអង្កេតនេះ កម្ពុជា ជាប់ក្នុងចំណាត់ថ្នាក់កំពូល ៥០ នៅក្នុង សន្ទស្សន៍ត្រៀមខ្លួនផ្លាស់ប្តូរ ពោលគឺជាចំណាត់ថ្នាក់នាំមុខមួយក្នុងចំណោមប្រទេសមានប្រាក់ចំណូលទាបកម្រិតមធ្យម បន្ទាប់មកប្រទេសមីយ៉ាន់ម៉ា ដែលបានជាប់ចំណាត់ថ្នាក់ទី ៩៧ និងវៀតណាមជាប់ចំណាត់ថ្នាក់ទី ៩៨ និងឡាវ ជាប់ចំណាត់ថ្នាក់ទី ១១៥។ …
ចាន់ មុយហុង
http://bit.ly/1KeMjEK