ចាប់​ម៉ុងតាញ៉ា ៣៦ នាក់​បញ្ជូន​ទៅ​វៀតណាម​វិញ តែ​បាត់​ខ្លួន​អ្នក​ជួយ​ម្នាក់

នគរបាល​កម្ពុជា​និង​វៀតណាម ប្រមាណ ៣០ នាក់​បាន​សហការ​គ្នា​ចាប់​បញ្ជូន​ជន​ម៉ុង​តា​ញ៉ា​វៀតណាម ទាំង ៣៦​នាក់ ទៅ​វៀតណាម​វិញ ដោយ​ប្រើ​ប្រាស់​កម្លាំង​បង្កប់ រីឯ​ជនជាតិ​ដើម​ដែល​ជួយ​ក្រុម​នោះ​ម្នាក់​បាន​និង​កំពុង​បាត់​ខ្លួន​ចំនួន ៥​ថ្ងៃ មក​ហើយ។ ដោយ​សារ​ការ​លាក់​ខ្លួន​ក្នុង​ព្រៃ​នៅ ស្រុក​អូរយ៉ាដាវ និង​លំផាត់ គ្មាន​សុវត្ថិភាព ក្រុម​ជន​ម៉ុង​តា​ញ៉ា​ភៀស​មកពី​វៀតណាម ៣៦​នាក់ ក្នុង​ចំណោម ៥០ នាក់​បាន​ជួល​រថយន្ត​សាំយ៉ុង​ពីរ​គ្រឿង​ជិះ សំដៅ​មក​ភ្នំពេញ កាល​ពី​ម៉ោង ១២​យប់ ថ្ងៃ ទី២៤ ខែ​កុម្ភៈ ដើម្បី​សុំ​អន្តរាគមន៍​ពី​តំណាង​អង្គការ​សហ​ប្រជាជាតិ ដោយ​មាន​អ្នក​ភូមិ​ជនជាតិ​ដើម​ចារ៉ាយ ឈ្មោះ ឌី ហ៊ឺន (ក្លាន ហ៊ឺន) អាយុ ៤២​ឆ្នាំ ជា​អ្នក​ជួយ​ប្រាប់​ផ្លូវ។ …

ផាក់ ស៊ាងលី
http://bit.ly/1CtGnpm