គ្រួសាររងគ្រោះដីធ្លីនៅប៉ៃលិនជាមួយតំណាងរាស្ត្រស្នើសុំឲ្យដោះលែង
ក្រុមគ្រួសារតំណាងពលរដ្ឋបួននាក់ ស្ថិតនៅ ភូមិក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលអាជ្ញាធរធ្វើការឃាត់ខ្លួនកាលពីចុង ខែមីនា មានទាំងស្រ្តីមេម៉ាយមានកូនតូចៗនៅក្នុងបន្ទុកដោយចោទប្រកាន់ថា រស់នៅលើដីរបស់រដ្ឋដែលពាក់ព័ន្ធនឹងដីរបស់អតីតអភិបាលខេត្តបានអំពាវនាវឲ្យអាជ្ញាធរដោះលែងពួកគេឲ្យមានសេរីភាពវិញនិងទាមទារឲ្យប្រគល់ដីឲ្យពួកគាត់។ លោក ញឹប ញ៉ាន អាយុ ៥០ឆ្នាំ ដែលជាស្វាមីរបស់អ្នកស្រី ឱម សំអាត ដែលកំពុងជាប់ពន្ធនាគារថ្លែងថា ភរិយារបស់លោកពុំមែនជាអ្នកយកដីរបស់គេនោះទេ គឺគ្រួសាររបស់លោកបានរស់នៅក្នុងតំបន់នេះតាំងពី ឆ្នាំ២០០០ ហើយបានដាំដំឡូងលើដីនោះពុំដែលមានបញ្ហាអ្វីនោះទេ។ លោកថា៖ «ខ្ញុំសូមឲ្យអាជ្ញាធរធ្វើការដោះលែងប្រពន្ធខ្ញុំឲ្យមានសេរីភាពវិញ»។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1lG7SSA