តុលាការ​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​យុវជន​គណបក្ស​ប្រឆាំង​ឲ្យ​បង្ហាញ​ខ្លួន​នៅ​តុលាការ​

សកម្ម​ជន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិបី​នាក់​ ដែល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ចូល​រួម​កុប​កម្ម​​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ដ៏ហិង្សា​នៅ​ជិត​ទីលាន​ប្រជា​ធិប​តេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែ​កក្កដា ត្រូវ​បាន​កោះ​ហៅ​ឲ្យបង្ហាញខ្លួន​នៅ​​តុលាការ​នៅ​ដើម​ខែ​ក្រោយ​នេះ​។

ដីកា​កោះ​ហៅ​ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម​សាក​សួរ កែវ មុនី កោះហៅ​លោក ឃិន ជំរឿន ប្រធាន​ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃទី១ ខែ​តុលា ” ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់” ដែល​ក៏រួម​មាន​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ផង​ដែរ។ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/19219/