រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឲ្យក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម័្ពន្ធ
រដ្ឋមន្រ្តីក្រសួង បរិស្ថាន កាលពីថ្ងៃពុធបានចុះទៅ ខេត្តកោះកុង ជាលើកទីពីរម្តងទៀតដើម្បីបើកកិច្ចប្រជុំជាមួយមន្រ្តីសាលាខេត្ត និងខាងក្រុមហ៊ុន យូញៀន ដោយជំរុញឲ្យខាងក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីតាំងភូមិថ្មីដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅរបស់អ្នកភូមិ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមានដូចជា ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាពបណ្តាញទឹកស្អាត ការផ្តល់ដីចម្ការនិងប័ណ្ណកម្មសិទ្ធិនៅភូមិថ្មីដែលមានទីតាំងប្រមាណជាង ៣០ គីឡូម៉ែត្រពីភូមិចាស់ដែលត្រូវបានគេរំពឹងទុកថា អាចនឹងធ្វើឲ្យប្រជាពលរដ្ឋដែលមិនព្រមចាកចេញមួយចំនួនផ្លាស់ចិត្តទៅរស់នៅភូមិថ្មីដោយសន្តិវិធី។ …
សែន ដាវិត
http://postkhmer.com/national/1-national-news/112534-2014-03-28-02-50-34