USDA ថាការនាំចេញអង្ករកម្ពុជាបន្តកើន
ការផលិត និងនាំចេញអង្កររបស់កម្ពុជានឹងទំនងជាបន្តកើនឡើងនៅឆ្នាំនេះ និងឆ្នាំក្រោយដែលត្រូវបានជំរុញដោយតម្រូវការខ្លាំងពីប្រទេសចិន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្មអាមេរិក (USDA)។ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន USDA បានព្យាករកំណើនផលិតកម្ម ៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងអំឡុងរដូវប្រមូលផលឆ្នាំ ២០១៧-២០១៨ ដែលប៉ាន់ប្រមាណចំនួនសរុប ៨,១ លានតោន។ ស្រូវនៅប្រទេសកម្ពុជាជាធម្មតាត្រូវប្រមូលផល ២ ដងក្នុង ១ ឆ្នាំគឺស្រូវរដូវវស្សា និងរដូវប្រាំង។ …
Robin Spiess
https://bit.ly/2HljAoU