កិច្ចសន្យា​រយៈពេល​ខ្លី ​នៅ​តែ​ត្រូវ​បាន​ប្រើ​ក្នុង​រោងចក្រ

របាយការណ៍​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC) ​បាន​បង្ហាញ​អំពី​ការ​បន្ត​ប្រើប្រាស់​កិច្ចសន្យា​រយៈពេល​ខ្លី​នៅ​តាម​រោងចក្រ​ដែល​ត្រូវ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ ខណៈ​បញ្ហា​នេះ​ជា​បញ្ហា​មួយ​​ដែល​កំពុង​ត្រូវ​បាន​ពិភាក្សា​ដោយ​សហជីព​ក្រសួង​ការងារ និង​និយោជក ប៉ុន្តែ​បាន​បង្ហាញ​ថា ស្ទើរ​តែ​គ្មាន​ករណី​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​តាម​រោងចក្រ​។ កម្មវិធី​អនុលោមភាព​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ប្រចាំ​ឆ្នាំ​ទៅ​លើ​រោងចក្រ​នាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​ដែល​មាន​សហគ្រាស​ចំនួន​ ៣៩៥​ ​ក្នុង​ចំណោម​សហគ្រាស​ ៥៥៨ ​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​គម្រោង រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​។ …

យន់ ស៊ីនាត និង Ananth Baliga
http://bit.ly/2DFZvHW