សហព័ន្ធ​ស្រូវ​អង្ករ​រំពឹងការ​​ផ្គត់ផ្គង់​អង្ករ​នៅ​ទីផ្សារ​ឥណ្ឌូណេស៊ី

សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ការរំពឹងផ្គត់ផ្គង់អង្ករទៅទីផ្សារប្រទេសឥណ្ឌូណេស៊ីដែលជាទីផ្សារធំបំផុតមួយនៅក្នុងតំបន់។ហើយការផ្គត់ផ្គង់នេះរំពឹងថាត្រូវការអង្ករកម្ពុជា ប្រមាណជិត ២០ម៉ឺនតោន ស្របពេលភាគីទាំងពីរមានអនុស្សរណៈយោគយល់ស្ដីពីការនាំអង្ករចូលឥណ្ឌូណេស៊ី។ ការដាក់ការរំពឹងនាំចេញអង្ករកម្ពុជា ទៅក្នុងប្រទេសក្នុងតំបន់ បន្ទាប់ពីកម្ពុជា ទើបតែបរាជ័យជាថ្មីម្តងទៀតដណ្តើមទីផ្សារប្រទេសហ្វីលីពីន ដែលបញ្ជាទិញប្រភេទអង្ករសប្រមាណ ២៥ម៉ឺនតោន។ ការបរាជ័យនេះមិនមែនជាលើកទីមួយឡើយ ដែលកម្ពុជា មិនអាចដណ្តើមទីផ្សារនាំអង្កររបស់ខ្លួនទៅប្រទេសជិតខាងថៃ និងវៀតណាម។ លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ឥណ្ឌូណេស៊ី ជាទីផ្សារមួយធំក្នុងតំបន់ដែលនាំចូលអង្ករច្រើនពីបរទេស។ «ទាំងឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នៅអាស៊ាន ជាទីផ្សារសក្ដានុពលធំ បើប្រទេសនីមួយៗអាចនាំចូលអង្ករក្នុងកម្រិតខ្ទង់សែនតោន»។ …

ជា វណ្ណៈ
http://bit.ly/2cqiiqY