កម្រៃលើការត្រួតពិនិត្យនាំចេញអង្ករត្រូវបានកាត់បន្ថយ
រាជរដ្ឋាភិបាលបានសម្រេចតម្លៃថ្មីជាបណ្ដោះអាសន្ននៃការត្រួតពិនិត្យតាមប្រព័ន្ធម៉ាស៊ីនស្គែនលើមុខទំនិញអង្ករនាំចេញដឹកជញ្ជូនក្នុងកុងតឺន័រសម្រាប់រយៈពេលពីរឆ្នាំដែលបានចូលជាធរមានគិតចាប់តាំងពីថ្ងៃទី១ខែវិច្ឆិកានេះក្នុងគោលបំណងដើម្បីជួយកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ការអនុម័តលើការកាត់បន្ថយនៃតម្លៃសេវានេះបានធ្វើឡើងយឺតជាងប្រាំខែបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមពីការធ្លាក់ចុះនៃតម្លៃនេះចាប់តាំងពីដើមខែឧសភា បន្ទាប់ពីមាន សំណើអស់ជាច្រើនឆ្នាំពីអ្នកនៅក្នុងឧស្សាហកម្មនេះ។ …
ម៉ៃ គុណមករា
http://bit.ly/2eWJrnY