ក្រុមហ៊ុន​១៨ បាន​សិទ្ធិ​​នាំ​ចេញ​អង្ករ​ទៅ​​ចិន

ក្រុមហ៊ុន​នាំចេញ​អង្ករ​ក្នុង​ស្រុក​ចំនួន​ ១៨ ទទួល​បាន​សិទ្ធិ​ក្នុង​ការ​អនុវត្ត​កូតា​នាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន ​ក្នុង​ជំហាន​ដំបូង​ដែល​នឹង​ចាប់​ផ្តើម​នៅ​ខែ​មករា​ ខាង​មុខ​នេះ ក្រោម​កូតា​នាំចេញ​អង្ករ​ចំនួន ​២០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។ ​​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​កិច្ច​ពិភាក្សា​គ្នា​ជាមួយ​ក្រុមហ៊ុន​ចិន COFCO​ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​ក្រុមហ៊ុន​ហ្គ្រីន​ត្រេដ​ នៅ​ទីក្រុង​ប៉េកាំង ​កាល​ពី​ពេល​ថ្មី​នេះៗ ភាគី​ទាំង​បី​បាន​សម្រេច​នូវ​ឈ្មោះ​ក្រុមហ៊ុន​ចំនួន ១៨​ ដែល​មាន​សិទ្ធិ​ក្នុង​ការ​អនុវត្ត​កូតា​នាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន​ដោយសារ​តែ​ក្រុមហ៊ុន​ទាំង​អស់​នោះ​មាន​សមត្ថភាព​និង​បទ​ពិសោធន៍ និង​ធ្លាប់​នាំចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​ នា​ពេល​កន្លង​ទៅ។ …

សុខ ចាន់
http://bit.ly/2hY78v1