ក្រុមហ៊ុន១៨ បានសិទ្ធិនាំចេញអង្ករទៅចិន
ក្រុមហ៊ុននាំចេញអង្ករក្នុងស្រុកចំនួន ១៨ ទទួលបានសិទ្ធិក្នុងការអនុវត្តកូតានាំចេញអង្ករទៅប្រទេសចិន ក្នុងជំហានដំបូងដែលនឹងចាប់ផ្តើមនៅខែមករា ខាងមុខនេះ ក្រោមកូតានាំចេញអង្ករចំនួន ២០ម៉ឺនតោនក្នុងមួយឆ្នាំ។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រោយពីមានកិច្ចពិភាក្សាគ្នាជាមួយក្រុមហ៊ុនចិន COFCO និងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដ នៅទីក្រុងប៉េកាំង កាលពីពេលថ្មីនេះៗ ភាគីទាំងបីបានសម្រេចនូវឈ្មោះក្រុមហ៊ុនចំនួន ១៨ ដែលមានសិទ្ធិក្នុងការអនុវត្តកូតានាំចេញអង្ករទៅប្រទេសចិនដោយសារតែក្រុមហ៊ុនទាំងអស់នោះមានសមត្ថភាពនិងបទពិសោធន៍ និងធ្លាប់នាំចេញអង្ករទៅកាន់ប្រទេសចិន នាពេលកន្លងទៅ។ …
សុខ ចាន់
http://bit.ly/2hY78v1