ការនាំចេញអង្ករក្នុងខែមករាបានធ្លាក់ចុះជាង ១៥ ភាគរយ
ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានចំនួន ៥០ ៤៥០ តោន ធ្លាក់ចុះ ១៥,៣៩ ភាគរយ ដែលមានតម្លៃ ៣៩ លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០២០ ធៀបនឹងខែមករា ឆ្នាំ ២០១៩។ នេះបើតាមអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានប្រាប់ ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ ២២ ភាគរយ ឬស្មើនឹង ៥ ២៦៩ តោន ចាប់តាំងពីសហភាពអឺរ៉ុបបានដាក់ចេញរបាំងពន្ធគយកាលពីឆ្នាំមុនមក ខណៈការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេស ចិន ក៏បានបង្ហាញពីការធ្លាក់ចុះ ២០ ភាគរយ ឬស្មើនឹង ៣ ៦៦៤ តោនផងដែរ។ …
ធូ វិរៈ
https://bit.ly/2up9NJr