តម្លៃអង្ករម្លិះកម្ពុជាកំពុងធ្លាក់ចុះខណៈថៃគ្រោងបញ្ចេញពីស្តុក
គេហទំព័រ Oryza ដែលបោះផ្សាយអំពីឧស្សាហកម្មអង្ករបង្ហាញថា តម្លៃអង្ករក្រអូបកម្ពុជាសម្រាប់នាំចេញបានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងរយៈពេលពីរខែដើមឆ្នាំនេះ។ អ្នកនៅក្នុងឧស្សាហកម្មអង្ករបារម្ភថា តម្លៃអាចនឹងបន្តធ្លាក់ចុះរហូតប្រទេសថៃបញ្ចេញអង្ករអស់ពី ស្តុក។ កាលពីឆ្នាំ២០១១ លោកស្រីនាយករដ្ឋមន្ដ្រីថៃ យីងឡាក់ស៊ីណាវ៉ាត្រា ចាប់ផ្ដើម គម្រោងកិច្ចសន្យាទិញស្រូវពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារ ជាគម្រោងដែលគេមើលឃើញថា បានបង្កភាពចម្រូងចម្រាសដល់ទីផ្សារអង្ករសកលនៅក្នុងពេល បច្ចុប្បន្ននេះ។ ថៃ កំពុងស្តុកអង្ករជាង១០ លានតោន និងត្រៀមបញ្ចេញលក់ក្នុងទីផ្សារបន្ទាប់ពីអង្ករក្នុងឃ្លាំង។ អត្ថបទដែលចុះផ្សាយដោយទំព័រ Oryza សរសេរថា រដ្ឋាភិបាលថៃនឹងបញ្ចេញយ៉ាងហោចណាស់១លានតោនក្នុងមួយខែ ចាប់ពីខែមករា ដល់ ខែមីនាឆ្នាំ២០១៤។ តម្លៃអង្ករហូមម្លិះថៃ ពេលនេះត្រូវបានដាក់លក់ក្នុងតម្លៃ ៩៥៥ដុល្លារក្នុងមួយតោន ធ្លាក់ចុះ១៧ភាគរយធៀបនឹងតម្លៃនៅខែធ្នូ ឆ្នាំមុន។ …
ចាន់ មុយហុង
http://www.postkhmer.com/business/business/111362-2014-03-03-04-30-45