កម្ពុជា អនុញ្ញាតឲ្យការិយាល័យឧត្តមស្នងការសិទ្ធិ មនុស្សបន្តបេសកកម្ម តែមិនឲ្យជ្រៀតជ្រែកផ្ទៃក្នុង
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តសុពលភាពអនុស្សរណៈនៃការយោគយល់ជាថ្មីជាមួយនឹងការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីបន្តកិច្ចសហការលើវិស័យសិទ្ធិមនុស្ស ហើយក្នុងក្របខណ្ឌប្រតិបត្តិការនេះ រាជរដ្ឋាភិបាល បានរំឭកជាថ្មីពីគោលការណ៍គោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា អនុស្សរណៈនៃការយោគយល់ សម្រាប់រយៈពេល ២ឆ្នាំ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៩ ខែធ្នូ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីកិច្ចប្រតិបត្តិការបច្ចេកទេសលើវិស័យសិទ្ធិមនុស្ស និងបង្កើតក្របខណ្ឌកិច្ចសហការ ដោយឈរលើមូលដ្ឋាននិងគោលការណ៍របស់អង្គការសហប្រជាជាតិ (អ.ស.ប.)។ …
តាំង វីដា
http://bit.ly/2hp96Up