បម្រាម​គ្រប់​ក្រសួង​មុន​បំភ្លឺ​ដល់​តំណាងរាស្ត្រ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋមន្ត្រី

ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង ស្ថាប័ន ប្រធាន​អង្គភាព សហគ្រាស និង​គ្រឹះស្ថាន​សាធារណៈ មុន​នឹង​ទទួល​ជួប ឬ​ទៅ​បំភ្លឺ​ដល់​គណៈកម្មការ​នានា​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ ឬ​ក្រុម​តំណាងរាស្ត្រ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​នានា​ត្រូវ​មាន​ការ​យល់ព្រម​ជា​មុន​ពី​រដ្ឋមន្ត្រី​ក្រសួង ឬ​ប្រធាន​ស្ថាប័ន​ដែល​ជា​សមាជិក​រាជរដ្ឋាភិបាល ជាពិសេស​ត្រូវ​ពិនិត្យ​ពី​សមត្ថកិច្ច​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ បញ្ជា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​លិខិត​ជូន​ដំណឹង​របស់​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី ៥ ខែ​មិថុនា​ដែល​​ផ្ញើ​ទៅកាន់​គ្រប់​ក្រសួង​ស្ថាប័ន​សាធារណៈ​ដោយ​ផ្អែក​តាម​ចំណារ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ …

តាំង វីដា
http://bit.ly/1flGSZm