បម្រាមគ្រប់ក្រសួងមុនបំភ្លឺដល់តំណាងរាស្ត្រត្រូវសុំការអនុញ្ញាតពីរដ្ឋមន្ត្រី
ទីស្តីការគណៈរដ្ឋមន្ត្រីបានដាក់បញ្ជាឲ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ប្រធានអង្គភាព សហគ្រាស និងគ្រឹះស្ថានសាធារណៈ មុននឹងទទួលជួប ឬទៅបំភ្លឺដល់គណៈកម្មការនានារបស់ស្ថាប័ននីតិប្បញ្ញត្តិ ឬក្រុមតំណាងរាស្ត្រក្នុងការផ្តល់ព័ត៌មាននានាត្រូវមានការយល់ព្រមជាមុនពីរដ្ឋមន្ត្រីក្រសួង ឬប្រធានស្ថាប័នដែលជាសមាជិករាជរដ្ឋាភិបាល ជាពិសេសត្រូវពិនិត្យពីសមត្ថកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងអំពើពុករលួយ។ បញ្ជានេះត្រូវបានធ្វើឡើងតាមលិខិតជូនដំណឹងរបស់ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ៥ ខែមិថុនាដែលផ្ញើទៅកាន់គ្រប់ក្រសួងស្ថាប័នសាធារណៈដោយផ្អែកតាមចំណាររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ …
តាំង វីដា
http://bit.ly/1flGSZm