អង្គការសង្គមស៊ីវិលរិះគន់កិច្ចព្រមព្រៀងកម្ពុជាអូស្ត្រាលីស្តីអំពីជនអន្តោប្រវេសន៍
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្កការសមាគមការពារសិទ្ឋិមនុស្សកម្ពុជា ដែលជាសម្ព័ន្ឋអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន២១ដែលហៅកាត់ថា (CHRAC) កាលពីថ្ងៃពុធ បានសម្ដែងការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងមិនទាន់សម្រេចរវាងប្រទេសអូស្ត្រាលីនិងកម្ពុជាទាក់ទិននឹងការផ្តល់ការតាំងទីលំនៅថ្មីដល់ជនភៀសខ្លួនបរទេសមួយចំនួនដែលគេគ្រោងនឹងបញ្ជូនចេញពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍រួមគ្នារបស់អង្កការសមាគមការពារសិទ្ឋិមនុស្សកម្ពុជាបានរិះគន់យ៉ាងខ្លាំងចំពោះប្រទេសអូស្ត្រាលីថា វាជាការទទួលខុសត្រូវមួយរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដូចប្រទេសអូស្ត្រាលីដែលកំពុងគេចចេញពីការទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួននៅក្រោមអនុសញ្ញាជនភៀសខ្លួន ហើយទម្លាក់កំហុសដាក់ប្រទេសកម្ពុជាដែលមានប្រវត្តិរំលោភសិទ្ឋិមនុស្សយ៉ាងធ្ងន់ធ្ងរ និងមានធនធានបន្តិចបន្ទួចឬគ្មានដើម្បីគាំទ្រជនភៀសខ្លួនទាំងនេះ។ …