អង្គការ​សង្គម​ស៊ីវិល​រិះគន់​កិច្ចព្រម​ព្រៀង​កម្ពុជា​អូស្ត្រាលី​ស្តី​អំពី​ជន​អន្តោប្រវេសន៍

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្កការ​សមាគម​ការពារ​សិទ្ឋិ​មនុស្ស​កម្ពុជា​ ដែល​ជា​សម្ព័ន្ឋ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ចំនួន​២១​ដែល​ហៅ​កាត់​ថា (CHRAC) កាលពី​ថ្ងៃ​ពុធ បាន​សម្ដែង​ការ​ព្រួយ​បារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​ព្រម​ព្រៀង​មិន​ទាន់​សម្រេច​រវាង​ប្រទេស​អូស្ត្រាលី​និង​កម្ពុជា​ទាក់​ទិន​នឹង​ការ​ផ្តល់​ការ​តាំង​ទី​លំនៅ​ថ្មី​ដល់​ជនភៀស​ខ្លួន​បរទេស​មួយ​ចំនួនដែល​គេ​គ្រោង​នឹង​បញ្ជូន​ចេញ​ពី​ប្រទេស​អូស្ត្រាលី​មក​កាន់​ប្រទេស​កម្ពុជា។ សេចក្តី​ថ្លែងការណ៍​រួម​គ្នា​របស់អង្កការ​សមាគម​ការពារ​សិទ្ឋិ​មនុស្ស​កម្ពុជា​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ប្រទេស​អូស្ត្រាលី​ថា វា​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ដូច​ប្រទេស​អូស្ត្រាលី​ដែល​កំពុង​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​អនុសញ្ញាជន​ភៀស​ខ្លួន ហើយ​ទម្លាក់​កំហុស​ដាក់​ប្រទេស​កម្ពុជា​ដែល​មាន​ប្រវត្តិ​រំលោភ​សិទ្ឋិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ និង​មាន​ធនធាន​បន្តិច​បន្ទួច​ឬ​គ្មាន​ដើម្បី​គាំទ្រ​ជនភៀស​ខ្លួន​ទាំង​នេះ។ ...

ហេង រស្មី
http://khmer.voanews.com/content/cambodia-rights-groups-concerned-over-australian-refugee-deal/1929577.html