សង្គមស៊ីវិលនិងមន្ត្រីបក្សប្រឆាំង បារម្ភចំពោះឯករាជ្យភាពរបស់កាសែតភ្នំពេញប៉ុស្តិ៍ ក្រោយប្ដូរម្ចាស់ថ្មី
ក្រុមមន្ត្រីសិទ្ធិមនុស្ស និងអ្នកនយោបាយគណបក្សប្រឆាំងដែលត្រូវបានរំលាយកាលពីឆ្នាំមុន បង្ហាញការសោកស្ដាយ និងព្រួយបារម្ភចំពោះឯករាជ្យភាពរបស់កាសែតភ្នំពេញប៉ុស្តិ៍ (The Phnom Penh Post ) ក្រោយពីកាសែតជាភាសាអង់គ្លេសវ័យចំណាស់នេះ ត្រូវបានលក់ទៅឲ្យឈ្មួញជាជនជាតិម៉ាឡេស៊ី ដែលធ្លាប់បានធ្វើការឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងមក តាមរយៈក្រុមហ៊ុនទំនាក់ទំនងសាធារណៈមួយឈ្មោះថា Asia PR។ …