អ្នក​កំពង់ចាម​កំពុង​ប្រឈម​នឹង​ការ​បាក់​ច្រាំង​ទន្លេ

ច្រាំង​ទន្លេ​នៅ ក្រុង​កំពង់ចាម ស្រុក​កងមាស និង​នៅ ស្រុក​ស្រីសន្ធរ បាន​បាក់​ស្រុត​ជា​បន្ត​បន្ទាប់ នា​ប៉ុន្មាន​ថ្ងៃ​នេះ បណ្តាល​ឲ្យ​ផ្ទះ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​និង​ភោជនីយដ្ឋាន​មួយ​រង​ការ​ខូច​ខាត ហើយ​ផ្ទះ​ជិត ៤០ ខ្នង​ទៀត កំពុង​ប្រឈម​នឹង​ការ​រុះរើ​ទៅ​រក​ទី​សុវត្ថិភាព។ អធិការ​រង ក្រុង​កំពង់ចាម លោក ឃឹម គឹមសេង បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ម្សិល​មិញ ច្រាំង​ទន្លេ​បណ្តោយ ២៥ ម៉ែត្រ និង​ជម្រៅ​ជាង ១០ ម៉ែត្រ នៅ​ក្នុង ភូមិ​១១ សង្កាត់-ក្រុង​កំពង់ចាម ត្រង់​ចំណុច​អាហារដ្ឋាន​ខ្យល់​ទន្លេ មុខ​សណ្ឋាគារ​មេគង្គ បាន​បាក់​ស្រុត តែ​ពុំ​បណ្តាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​ថ្នាក់​ទេ។ លោក​ថា អគារ​អាហារដ្ឋាន​ខ្យល់​ទន្លេ​ផ្នែក​ខាង​ក្រោយ​បាក់​ចូល​ទន្លេ ធ្វើ​ឲ្យ​ម្ចាស់​ហាង​បង្ខំ​ចិត្ត​រុះរើ​ប្តូរ​ទីតាំង​ចេញ​ភ្លាមៗ។ …

ប៉ិច សុធារី
http://bit.ly/11WNg2s