ការនាំចេញកៅស៊ូរយៈពេល ១១ ខែ បានកើនឡើងជាង ២៤ ភាគរយ
ការនាំចេញកៅស៊ូរបស់កម្ពុជាបានកើនឡើង ២៤ ភាគរយ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើតាមទិន្នន័យអគ្គនាយកដ្ឋានកៅស៊ូដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃអង្គារ។ លោក ប៉ុល សុផា អគ្គនាយកនៃនាយកដ្ឋានកៅស៊ូប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការនាំចេញកៅស៊ូរបស់កម្ពុជាក្នុងរយៈពេលនេះសម្រេចបាន ២៣៣,៦៧៧ តោន កើនឡើង ២៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០១៨។ លោកបន្តថា ក្នុងរយៈពេលនេះការនាំចេញកៅស៊ូមានតម្លៃ ៣១១ លានដុល្លារ។ …
ធូ វិរៈ
https://bit.ly/36l7NiM