ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមយល់ព្រមបញ្ឈប់សកម្មភាពបោះបង្គោលដីមានវិវាទជាមួយអ្នកភូមិ
ក្រុមហ៊ុនចម្ការកៅស៊ូមួយរបស់វៀតណាម នៅក្នុងខេត្តរតនគិរី ដែលរងការចោទប្រកាន់ម្តងហើយម្តងទៀតថា បានទន្ទ្រានចូលដីរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ បានយល់ព្រមបញ្ឈប់សកម្មភាពកំណត់ព្រំប្រទល់ដីបន្ថែមទៀតកាលពីម្សិលមិញ បន្ទាប់ពីអ្នកភូមិមួយក្រុមបានចេញមុខតតាំងនឹងក្រុមហ៊ុននេះ ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះបានបំពានកិច្ចព្រមព្រៀងមួយ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីដើមឆ្នាំនេះ។ យោងតាមមន្ត្រីមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា នៅក្នុងពេលថ្មីៗនេះក្រុមហ៊ុនហ័ងអាញ់ លំផាត់ បានយល់ព្រមបែងចែកដីមានវិវាទទំហំ១.៤០០ហិកតានៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ជាពីរចំណែក ដោយរក្សាទុកចំណែកពាក់កណ្ដាលសម្រាប់ខ្លួនឯង និងពាក់កណ្ដាលទៀតទុកឲ្យអ្នកភូមិក្នុងមូលដ្ឋានប្រើប្រាស់។ …