ក្រុម​​​ហ៊ុន​​​ចម្ការកៅស៊ូ​​​​​​វៀត​​​ណាម​​​យល់​​​ព្រម​​​បញ្ឈប់​​​សកម្មភាព​​​បោះ​​​បង្គោល​​​ដី​​​មាន​​​វិវាទ​​​ជាមួយ​​​អ្នក​​​ភូមិ​​​

ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​មួយ​​​របស់​​​វៀតណាម​​​ នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ ដែល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ថា បាន​​​ទន្ទ្រាន​​​ចូល​​​ដី​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្នុង​​​មូល​​​​​​ដ្ឋាន​​​នោះ​​​ បាន​​​យល់​​​ព្រម​​​បញ្ឈប់​​​សកម្ម​​​ភាព​​​កំណត់​​​ព្រំ​​​ប្រទល់​​​ដី​​​បន្ថែម​​​ទៀត​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​​​​​អ្នក​​​ភូមិ​​​មួយ​​​ក្រុម​​​បាន​​ចេញ​​​មុខ​​​តតាំង​​​​​​​​​នឹង​​​​​​​​​​​ក្រុម​​​ហ៊ុន​​​នេះ ដោយ​​​ចោទ​​​ប្រកាន់​​​​​​ថា ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​បំពាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ ដែល​​​ភាគី​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​កាល​​​ពី​​ដើម​​​ឆ្នាំ​​​​​​នេះ​​​។ យោង​​​តាម​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបា​​​ល​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ក្រុម​​​ហ៊ុនហ័ង​​​អាញ់ លំផាត់ ​​​បាន​​​យល់​​​ព្រម​​​បែង​​​ចែក​​​ដី​​​មាន​​​វិវាទ​​​​​​ទំហំ​​​១.៤០០ហិកតា​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​លំផាត់ ​​​ជា​​​ពីរ​​​ចំណែក ដោយ​​​រក្សា​​​ទុក​​​ចំណែក​​​ពាក់​​​កណ្ដាល​​​សម្រាប់​​​ខ្លួន​​​ឯង​​​ និង​​​ពាក់​​​កណ្ដាល​​​ទៀត​​​ទុក​​​​​​​​​ឲ្យ​​​​​​​​​អ្នក​​​ភូមិ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ប្រើ​​​ប្រាស់​​​។ …

អូន ភាព
http://www.cambodiadailykhmer.com/news/18427/