តម្លៃកៅស៊ូកម្ពុជាធ្លាក់ចុះខ្លាំងដោយសារឥទ្ធិពលពីផែនការនាំចេញកៅស៊ូរបស់ប្រទេសថៃ
អគ្គលេខាធិការនៃសមាគមសម្រាប់ការអភិវឌ្ឍន៍កៅស៊ូរបស់កម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា តម្លៃកៅស៊ូរបស់កម្ពុជា ដែលធ្លាក់ចុះខ្លាំងបានធ្លាក់ចុះដល់កម្រិតទាបខ្លាំង ដោយសាររងឥទ្ធិពលកាន់តែខ្លាំងពីផែនការរបស់ប្រទេសថៃ ដែលគ្រោងនឹងលក់ចេញកៅស៊ូពីស្តុករបស់ខ្លួនក្នុងបរិមាណដ៏ច្រើន។ ខណៈដែលតម្លៃកៅស៊ូធ្លាក់ចុះទូទាំងសកលលោក ពោលគឺធ្លាក់ចុះដល់១.៥០០ដុល្លារក្នុងមួយតោន ពោលគឺធ្លាក់ចុះប្រហែល៣១ភាគរយ បើគិតតាំងពីដើមឆ្នាំនេះ ដែលតម្លៃលក់កៅស៊ូគឺ ២.២០០ដុល្លារក្នុងមួយតោននោះ លោក ម៉ែន សុភ័ក្ត្រ បានមានប្រសាសន៍ថា វិស័យនេះកំពុងតែជួបស្ថានភាពលំបាកគួរឲ្យបារម្ភ។ …
កង សុធា និង George Styllis
http://www.cambodiadailykhmer.com/news/14491/