រដ្ឋបាល​រាជធានី​ប្រគល់​ម៉ូតូ​ ៤០ ​គ្រឿង​បន្ថែម​ ដល់​ខណ្ឌ​ ៦ ​ដើម្បី​ដឹក​សំរាម

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រគល់​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើប​ចំនួន ៤០ ​គ្រឿង ​ដល់​ខណ្ឌ​ចំនួន​ ៦ ​បន្ថែមទៀត​ដើម្បី​បន្ថែម​មធ្យោបាយ​ដឹក​សំរាម ខណៈ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ និង​តំណាង​ធនាគារ​ពិភពលោក​បាន​ពិភាក្សា​ពី​ការដោះស្រាយ ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ និង​គ្រប់គ្រង​ទីលាន​ចាក់សំរាម​។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា តាម​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចែក​ម៉ូតូ​កង់​បី​ដឹក​សំរាម​បែប​ទំនើប​នេះ​ទៅ​ឲ្យ​គ្រប់​ខណ្ឌ​ទាំងអស់​ដើម្បី​ជួយ​សម្រួល​បន្ថែម​លើ​មធ្យោបាយ​ដឹកជញ្ជូន​សំរាម​តាម​មូលដ្ឋាន​ខណ្ឌ​នីមួយៗ ប៉ុន្ដែ​ក្រុមហ៊ុន​ទទួលបន្ទុក​ប្រមូល​សំរាម​នៅ​តែ​ធ្វើ​ប្រតិបត្តិការ​របស់ខ្លួន​ដដែល​។ …

សុទ្ធ គឹមសឿន
https://bit.ly/2Ha0j7t