ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជនបទ​វាយប្រហារ​តុលាការ​លើ​ករណី​ដាក់​ពន្ធនាគារ​ជម្លោះដីធ្លី​

អ្នក​តវ៉ា​រាប់​សិប​នាក់​ នៅ​ទី​ជនបទ​នៃ​ប្រទេស​កម្ពុជា​ បាន​ទំលាយ​ទ្វារ​ និង​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​តុលាការខេត្ត​ ដែល​បាន​ឃុំឃាំង​អ្នក​ភូមិ​បី​នាក់​​ក្នុង​ជម្លោះដីធ្លី​មួយ​ នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​…

​យោង​ទៅ​តាម​របាយការណ៍ ​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋា​ភិ​បាល​ស្តី​ពី​កម្ពុជា​ ដែល​ចេញផ្សាយ​នា​ពេល​ថ្មីៗ​កន្លង​មកនេះ​ ប្រជា​ជន​ជាង​ ១៧០,០០០​គ្រួសារ​ នៅ​ទូ​ទាំង​ប្រទេស​ ទទួល​រង​ប៉ះពាល់​ដោយ​ជម្លោះដីធ្លី​ នៅ​ឆ្នាំ​២០១៤​។​ របាយការណ៍​នេះ​បង្ហាញ​ថា​ មួយ​ភាគ​បី​នៃ​ជម្លោះដីធ្លី​ទាំង​នោះ​កើតមក​ពី​សម្បទាន​ដី​ ដែល​សម្បទាន​ខ្លះ​ខុសច្បាប់​ ដោយ​មាន​ទំហំ​លើស​ពី​ ១០,០០០​ហិ​កតា​ អនុញ្ញាតដោយ​ច្បាប់​។​

សុខ ខេមរា
http://www.voacambodia.com/content/cambodia-land-disputes/3085844.html