តំណាង​សំឡេង​ភាគ​ច្រើន​និង​ភាគ​តិច​ក្នុង​រដ្ឋសភា​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ

លោក ស ខេង ឧប​នាយករដ្ឋ​មន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ដឹកនាំ​សំឡេង​ភាគ​ច្រើន​ នៅ​ក្នុង​រដ្ឋសភា ​ដែល​អាច​នឹង​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​លើ​បញ្ហា​ច្បាប់ ​ជាមួយ​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​ជា​ប្រធាន​សំឡេង​ក្រុម​ភាគ​តិច។ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ចុង​ខែ​វិច្ឆិកាថា ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម​ដើម្បី​ទទួល​ស្គាល់​មេដឹកនាំ​សំឡេង​ភាគ​តិច​បែប​អាមេរិក​ជា​ផ្លូវ​ការ​ក្នុង​ឋានៈ​ស្មើ​នឹង​នាយក​រដ្ឋមន្រ្តី​ដែល​នេះ​ជា​អ្វីដែល​លោក សម រង្ស៊ី បាន​ជំរុញ​ឲ្យ​មាន។ …

មាស សុខជា
http://bit.ly/1CipAEd