ជនជាតិចិនជិត១០០នាក់ត្រូវបានចាប់ខ្លួនពីបទឆបោកតាមអុីនធើណិត
នាយកដ្ឋានកណ្ដាលសន្តិសុខនៃក្រសួងមហាផ្ទៃ បានចាប់ខ្លួនជនជាតិចិន៧៨នាក់កាលពីម្សិលមិញ ពីបទពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអុីនធើណិត (VoIP) ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបក្នុងរាជធានីភ្នំពេញ និងខេត្តចំនួនពីរ។ លោក ឆាយ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានមានប្រសាសន៍ថា បុរសនិងស្ត្រីទាំងនេះ ត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តតាកែវ បន្ទាប់ពីការស៊ើបអង្កេតរយៈពេលមួយសប្ដាហ៍ ក្រោយពីទទួលបានពាក្យបណ្ដឹងពីស្ថានទូតចិន។ លោកមានប្រសាសន៍ថា ស្ថានទូតចិនបានប្ដឹងមកក្រសួងមហាផ្ទៃជួសមុខឲ្យជនរងគ្រោះនៅក្នុងប្រទេសចិន ដែលបានរាយការណ៍ថា ពួកគេត្រូវបានជំរិតទារប្រាក់ដោយមនុស្សមួយក្រុមដែលកំពុងធ្វើសកម្មភាពក្នុងប្រទេសកម្ពុជា។ …
អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/16755/