ជនជាតិចិន​ជិត​១០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឆបោក​តាម​អុីនធើណិត

នាយក​ដ្ឋានកណ្ដាល​​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​៧៨​នាក់​កាលពី​ម្សិលមិញ ពីបទ​ពាក់​ព័ន្ធ​បទ​ល្មើស​​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អុីនធើណិត​ (VoIP) ​ក្នុង​ប្រតិបត្តិ​ការ​ឆ្មក់​បង្ក្រាប​ក្នុង​រាជ​ធានីភ្នំពេញ និង​ខេត្ត​ចំនួន​ពីរ​។ លោក ឆាយ ស៊ីណារិទ្ធ ប្រធាន​នាយក​ដ្ឋាន​កណ្ដាល​សន្តិ​សុខ បាន​មាន​ប្រសាសន៍​ថា បុរសនិង​ស្ត្រី​ទាំង​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ ខេត្ត​សៀម​រាប និង​ខេត្ត​តាកែវ បន្ទាប់ពី​ការ​ស៊ើប​អង្កេត​រយៈពេល​មួយ​សប្ដាហ៍​ ក្រោយពី​ទទួល​បានពាក្យបណ្ដឹង​ពី​ស្ថានទូត​ចិន។ លោក​មាន​ប្រសាសន៍​ថា ស្ថានទូត​ចិន​បាន​ប្ដឹង​មក​ក្រសួង​មហាផ្ទៃ​ជួស​មុខ​ឲ្យ​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​ចិន ដែល​បាន​រាយការណ៍​ថា ពួកគេ​ត្រូវ​បាន​ជំរិត​ទារ​ប្រាក់​ដោយ​មនុស្ស​មួយ​ក្រុ​ម​ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​កម្ពុជា​។ ...

អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/16755/