SECC ព្រមានពីគម្រោងដាក់ប្រាក់វិនិយោគ
គណៈកម្មការមូលបត្រកម្ពុជា (SECC) កាលពីម្សិលមិញបានចេញសេចក្តីប្រកាសណែនាំសាធារណជនឲ្យបង្កើនការប្រុងប្រយ័ត្នទល់នឹងការឆបោកទាក់ទងនឹងការបញ្ចុះ បញ្ចូលឲ្យដាក់ប្រាក់វិនិយោគដោយបានអត្រាចំណេញខ្ពស់នៃក្រុមហ៊ុនគ្មានអាជ្ញាប័ណ្ណមួយចំនួន។ កន្លងមក មានក្រុមហ៊ុនមួយចំនួនបានលួចធ្វើអាជីវកម្មដោយយកឈ្មោះរបៀបវិនិយោគរួមគ្នាដើម្បីប្រមូលលុយពីសាធារណជនដោយអះអាងថា ជាក្រុមហ៊ុនសាខាពីអន្តរជាតិតែភាគច្រើនមិនបានយកទៅវិនិយោគពិតប្រាកដ។ ការវិនិយោគរួមគ្នាជាការកៀងគរដើមទុនពីសាធារណជនដើម្បីវិនិយោគក្នុងគម្រោងជាក់លាក់ណាមួយ ហើយផ្តល់ទៅអ្នកដាក់ទុននូវប្រាក់ចំណេញពីអាជីវកម្មក្នុងកម្រិតជាក់ស្តែង។ …
ហ៊ គីមសាយ
http://www.postkhmer.com/business/business/113458-secc-