ពលរដ្ឋ​ប្ដឹង​សុំ​ដក​តំណែង​មេ​ប៉ុស្តិ៍​ចោទ​ថា​ប្រព្រឹត្ដ​ល្មើស

នាយ​ប៉ុស្តិ៍​ស្រែគរ​ស្រុក​សេសាន​ត្រូវ​ពលរដ្ឋ​ជាង​ ២០០ ​គ្រួសារ​ប្តឹង​ឲ្យ​ដក​ពី​តំណែង​ដោយ​ចោទ​ថា​បាន​បម្រើ​ប្រយោជន៍​ក្រុមហ៊ុន និង​បើក​ដៃ​ឲ្យ​បក្ខពួក​ប្រព្រឹត្ត​បទល្មើស​នេសាទ និង​សត្វ​ព្រៃ។

ជនជាតិ​ដើម​ភាគតិច​ឡាវ​ និង​ខ្មែរ​ ២១០ ​គ្រួសារ​នៅ​ឃុំ​ស្រែគរ​ដែល​រង​ផលប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​បាន​នាំ​គ្នា​ផ្តិត​មេដៃ​លើ​លិខិត​មួយ​ដាក់​ទៅ​អាជ្ញាធរ​ស្រុក​ កាលពី​ថ្ងៃ​ពុធ ​ដើម្បី​ទារ​ឲ្យ​ផ្លាស់ប្តូរ​នាយ​ប៉ុស្តិ៍​​ឈ្មោះ ថាយ ស៊ុនអ៊ី ចេញ​ពី​តំណែង។ ការ​ផ្តិត​មេដៃ​នេះ​ធ្វើ​ឡើង ​បន្ទាប់ពី​ពលរដ្ឋ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​រឿង​លោក ថាយ ស៊ុនអ៊ី កាង​ទិញ​ឈើ​ឲ្យ​ក្រុមហ៊ុន​ស្តារ​បាត​អាង​កាលពី​ខែ​មីនា​ដោយ​ថា​បើ​ពលរដ្ឋ​ណា​មិន​លក់​ឈើ​ឲ្យ​គាត់​ក្នុង​តម្លៃ​ថោក​ទេ​នោះ​នឹង​ត្រូវ​ចាប់​យក។ …

ផាក់ ស៊ាងលី
http://bit.ly/1MFogAT