អ្នកតវ៉ាជាង១.០០០នាក់ប្រមូលផ្តុំគ្នានៅមុខការិយាល័យអភិបាលខេត្ត
ក្នុងការបង្ហាញសាមគ្គីភាពដ៏កម្រមួយនៅខាង ក្រៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋជាង១.០០០នាក់ដែល កើតទុក្ខមិនសុខចិត្តទាក់ទងនឹងវិវាទដី ធ្លីផ្សេងៗគ្នានៅទូទាំងខេត្តសៀមរាប បាន ប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យលោកអភិបាល ខេត្តកាលពីថ្ងៃអង្គារ ដើម្បីទាមទារឲ្យមានការ ចាត់វិធានការ ហើយពួកគាត់បានចាកចេញទៅវិញដោយ មានការសន្យាជួយពីលោកអភិបាលខេត្ត។ អ្នកស្រី ឆែក សំបូ ជាសកម្មជនបាននិយាយកាលពី ម្សិលមិញថា អ្នកស្រីបានជួយរៀបចំសម្រាប់ អ្នកតវ៉ាទាំងនោះ ហើយជាតំណាងម្នាក់ក្នុងចំណោមអ្នក តំណាង១៨នាក់មកពីសហគមន៍ជាច្រើនដើម្បីជួប ប្រជុំជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។