ខេត្តព្រះសីហនុ រំពឹងទទួលបានវិនិយោគិនចិនថ្មីៗ
ខេត្តព្រះសីហនុរំពឹងថានឹងអាចទាក់ទាញវិនិយោគិនចិនថ្មីៗដែលនឹងស្តារស្ថានភាពទីក្រុងទេសចរណ៍តំបន់ឆ្នេររបស់កម្ពុជាមួយនេះឲ្យល្អប្រសើរឡើងវិញ ខណៈការវិនិយោគធំៗ បច្ចុប្បន្នភាគច្រើនជាប្រភេទសណ្ឋាគារ និងកាស៊ីណូ។ ក្នុងជំនួបជាមួយមន្ត្រីស្ថានទូតចិនកាលពីខែសីហា អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងថា ដ្បិតការបិទអាជីវកម្មអនឡាញបានធ្វើឲ្យប៉ះពាល់រយៈពេលខ្លីដល់សេដ្ឋកិច្ចក្នុងខេត្តទាំងមូល ទាំងផ្នែកអចលនទ្រព្យ និងវិស័យការងារ អាជីវកម្មនេះអាចនិយាយថា ជាសេដ្ឋកិច្ចពពុះសាប៊ូ និងគ្មានសុចរិតភាព ព្រមទាំងបង្កឲ្យមានបញ្ហាជាច្រើន។ …
ហ៊ឹន ពិសី
https://bit.ly/2ooMoUK