តុលាការ​​​ចោទ​​​ប្រកាន់​​​​​​សកម្មជន​​​សហជីព​​​ប្រាំមួយ​​​នាក់ពីបទ​​​ញុះញង់​​​បន្ទាប់ពីការ​​​បិទ​​​ផ្លូវ​​​​​​

កាលពី​​​ថ្ងៃ​​​អង្គារ សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ស្ពឺ បាន​​​ចោទ​​​ប្រកាន់​​​តំណាង​​​សហជីព​​​ប្រាំមួយ​​​នាក់​​​ពី​បទ​​​ញុះញង់​​​ជុំវិញ​​​ការ​​​តវ៉ា​​​មួយ​​​នៅ​​​ជិត​​​រោងចក្រ​​​ស្បែក​​​ជើង​​​ វីង​​​ស្តា កាលពី​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​នោះ​​​ ជា​​​ចំណាត់​​​ការ​​​មួយ​​​ដែល​​​សហជីព​​​និយាយ​​​ថា អយុត្តិធម៌ និង​​​ធ្វើ​​​ឡើង​​​ក្នុង​​​បំណង​​​បំភិត​​​បំភ័យ​​​​។ លោក​​​ កែវ សុធា ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ស្ពឺ បាន​មាន​​​ប្រសាសន៍​​​ថា ​​​មនុស្ស​​​ទាំង​​​ប្រាំមួយ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​បទ​​​គំរាម​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ និង​​​ញុះញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ចំពោះ​ការ​​​ជំរុញ​​​ឲ្យ​​​កម្មករ​​​រោងចក្រ​​​បិទ​​​ផ្លូវ​​​អំឡុង​​​ការ​​​តវ៉ា​​​របស់​​​ពួកគេ​​ដើម្បី​​​​ទាម​​​ទារ​​​ប្រាក់​​​ឈ្នួល​​​សម្រាប់​​​ថ្ងៃ​​​ដែល​​​ពួកគេ​​​ធ្វើ​​​កូដ​​​កម្ម និង​​​​​​អត្ថប្រយោជន៍​​​មួយ​​​ចំនួន​​​ទៀត។ លោក​មាន​​​ប្រសាសន៍​​​ថា “មាន​​​មនុស្ស​​​ប្រាំពីរ​​​នាក់​​​ ប៉ុន្តែ​​​ចាប់​​​ខ្លួន​​​​​​បាន​​​តែ​​​ប្រាំមួយ​​​នាក់​​​ទេ ម្នាក់​​​ទៀត​​​កំពុង​​​គេច​​​ខ្លួន​​​”។​ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/14174/