កម្មវិធី​ក្នុង​ទូរស័ព្ទ​ស្មាតហ្វូន​ជួយ​កសិករ​ដាំ​ស្រូវ​បាន​ទិន្នផល​ខ្ពស់

អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​​កសិកម្ម​អន្តរជាតិ​មួយ កំពុង​រៀបចំ​បញ្ចេញ​គម្រោង​មួយ​ទូទាំង​ប្រទេស ក្នុង​ភាព​ជាដៃគូ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឈិប​កំព្យូទ័រ Intel ដែល​ធ្វើ​ឲ្យ​កសិករ​ជាង​២៥.០០០​នាក់​នឹង​អាច​ទទួល​ការ​ណែ​នាំ​តាម​កាលៈទេសៈ​ផ្ទាល់​អំពីវិធី​ធ្វើ​ស្រែ​តាម​រយៈ​កម្មវិធី​ស្មាត​ហ្វូន (Smartphone​ App)។

មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) បាន​ធ្វើ​​គម្រោង​សាកល្បង​នេះ​កាលពី​សប្តាស៍​មុន​នៅ​ខេត្ត​កណ្តាល ដែល​កសិករ​បាន​ពិនិត្យ​ស្រែ​របស់​ខ្លួន និង​បាន​បញ្ចូល​ទិន្នន័យ​ក្នុង​ទូរស័ព្ទ។ ក្រោយពី​ធ្វើ​ការ​វិភាគ​ព័ត៌មាននោះ កម្មវិធី​ទូរស័ព្ទ​នេះ​បញ្ចូន​ព័ត៌មាន​មក​វិញ​អំពី​វិធី​ធ្វើ​ស្រែ​ល្អ​ប្រសើរ​​ដែល​អាច​ផ្តល់​ទិន្នផល​ខ្ពស់។ …

កង សុធា និង ហ្ចច ស្ទីល្លីស
http://www.cambodiadailykhmer.com/news/18941/