ទាហាន​ស្រុក​លំផាត់ រារាំង​សង្គម​ស៊ីវិល​មិន​ឲ្យ​ចុះ​អង្កេត​ជម្លោះ​ដីធ្លី

អង្គការ​សង្គម​ស៊ីវិល បាន​ចោទ​ប្រកាន់​ក្រុម​ទាហាន​សឹក​រង ស្រុក​លំផាត់ ខេត្ត​រតនគិរី ថា បាន​ចាប់​ដក​ហូត​ម៉ាស៊ីន​ថត​រូប និង​រារាំង​ពួក​គេ​នៅ​ពេល​ចុះ​អង្កេត​ជម្លោះ​ដីធ្លី រវាង​ពលរដ្ឋ និង​ក្រុម​ហ៊ុន​វៀតណាម។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា សកម្មជន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក មាន​លោក ព្រហ្ម មុនី និង​អង្គការ​លីកាដូ លោក សុវណ្ណ ប៊ុនថៃ បាន​ចុះ​ទៅ​ធ្វើ​ការ​អង្កេត​ពី​ជម្លោះ​ដីធ្លី​មួយ រវាង​ពលរដ្ឋ ២៧ គ្រួសារ​ក្នុង ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ជាមួយ​នឹង​ក្រុម​ហ៊ុន វៀតណាម ហ័ងអាញ់ លំផាត់ លើ​ទំហំ​ផ្ទៃ​ដី​ជាង ១០០ ហិកតា បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ប្រជា​ពលរដ្ឋ​ទាំង​នោះ។ …

ផាក់ ស៊ាងលី
http://bit.ly/1wERpkJ