លោក​ សូណង់ដូ​ ផ្អាក​​ការ​តវ៉ា ខណៈ​សហគមន៍ បឹងកក់-បុរី​កីឡា ធ្វើ​ការ​តវ៉ា

លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ កាល​ពី​ម្សិលមិញ​បាន​លុប​ចោល​ភ្លាមៗ នូវ​គម្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ក្រសួង ព័ត៌មាន ដំឡើង​កម្លាំង ផ្សាយ​វិទ្យុ​នេះ និង​ការ​សុំ​ផ្តល់​កាណាល់​ផ្សាយ​ទូរទស្សន៍​មួយ បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ​ច្រាន​ចោល​ការ​ជូន​ដំណឹង​ពី​ការ​ធ្វើ​បាតុកម្ម​នេះ។ លោក សូណង់ដូ បាន​ថ្លែង​ថា៖ «សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​នូវ​សំណើ​សុំ​ធ្វើ​ការ​ដង្ហែ​ក្បួន​តវ៉ា​ទាមទារ​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​របស់​យើង និង​តភ្ជាប់​ការ​ផ្សាយ​ទៅ​តាម​បណ្ដា​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស​រួម​ទាំង​ការ​បង្កើត​ស្ថានីយ​ទូរទស្សន៍​ដោយ​សារ​ថា សំណើ​របស់​យើង​មិន​ត្រឹម​ត្រូវ​តាម​នីតិវិធី​នៃ​ច្បាប់​ធ្វើ​បាតុកម្ម»។ … អ្នក​នាំ​ពាក្យ​សាលា​រាជធានី​លោក ឡុង ឌីម៉ង់ បាន​ឲ្យ​ដឹង​ថា តាម​ច្បាប់​ស្ដី​ពី​បាតុកម្ម​កម្ពុជា ការ​ធ្វើ​បាតុកម្ម​អហិង្សា​គឺ​ត្រូវ​ផ្ដល់​ដំណឹង​ទៅ​សមត្ថកិច្ច​យ៉ាង​តិច​ពី​បី​ថ្ងៃ​ទៅ​ប្រាំ​ថ្ងៃ​មុន ប៉ុន្តែ​សំណើ​របស់​លោក ម៉ម សូណង់ដូ មិន​ត្រឹម​ត្រូវ​តាម​នីតិវិធី​ទេ។ …

ឃុត សុភចរិយា
http://postkhmer.com/index.php/national/1-national-news/108500-2013-12-30-02-39-25