អតីត​​អ្នក​បើក​បរ​រថយន្ត​ក្រុង​ភ្នំពេញសូរិយាបន្ត​​ត​វ៉ា​ទាម​ទារឲ្យ​យក​ពួកគេ​​ចូល​បម្រើ​ការ​ងារ​វិញ

អ្នក​បើក​បរ​រថយន្ត​ក្រុង​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពីក្រុម​ហ៊ុន​​ភ្នំពេញសូរិយា ដឹក​ជញ្ជូន​​អ្នក​ដំណើរ កាលពី​ដើម​ឆ្នាំ​នេះ​បាន​ធ្វើការ​តវ៉ា​ថ្មី​មួយ​នៅខាង​ក្រៅ​ចំណត​រថយន្ត​ក្រុង​នេះ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ ដោយ​អំពាវ​នាវ​​ឲ្យ​អ្នក​​ដំណើរ​​​ឈប់​ប្រើ​​សេវា​រថយន្ត​ក្រុង​នេះ​បើមិន​យក​​ពួកគេ​ចូល​បម្រើការងារ​​វិញ ឬ​ផ្ដល់​សំណង​សមរម្យ​​ទេនោះ​។ អ្នក​​បើក​​បរ​រថយន្ត​ទាំង​​១៧​នាក់នេះត្រូវ​បាន​បណ្ដេញ​ចេញ​កាលពី​ខែមេសា បន្ទាប់ពី​ពួក​គេ​បាន​ព្យា​យាម​បង្កើត​សហជីព​ ហើយ​បាន​យក​កូន​សោ​រថយន្ត​ក្រុង​ជា​ផ្នែក​មួយ​នៃ​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ និង​លក្ខខណ្ឌ​ការ​ងារ​ល្អ​ប្រសើរ​។ ..

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/18423/