អតីតអ្នកបើកបររថយន្តក្រុងភ្នំពេញសូរិយាបន្តតវ៉ាទាមទារឲ្យយកពួកគេចូលបម្រើការងារវិញ
អ្នកបើកបររថយន្តក្រុងដែលត្រូវបានបណ្ដេញចេញពីក្រុមហ៊ុនភ្នំពេញសូរិយា ដឹកជញ្ជូនអ្នកដំណើរ កាលពីដើមឆ្នាំនេះបានធ្វើការតវ៉ាថ្មីមួយនៅខាងក្រៅចំណតរថយន្តក្រុងនេះក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយអំពាវនាវឲ្យអ្នកដំណើរឈប់ប្រើសេវារថយន្តក្រុងនេះបើមិនយកពួកគេចូលបម្រើការងារវិញ ឬផ្ដល់សំណងសមរម្យទេនោះ។ អ្នកបើកបររថយន្តទាំង១៧នាក់នេះត្រូវបានបណ្ដេញចេញកាលពីខែមេសា បន្ទាប់ពីពួកគេបានព្យាយាមបង្កើតសហជីព ហើយបានយកកូនសោរថយន្តក្រុងជាផ្នែកមួយនៃការទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារល្អប្រសើរ។ ..
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/18423/