បុគ្គលិក​អង្គការ​ DDD​ តវ៉ា​ទាមទារ​ឡើង​ប្រាក់ខែ​

​បុគ្គលិក​ជាង​ ១០០​ នាក់​ នៅ​អង្គការ​ប្រព័ន្ធ​ទិន្នន័យ​កម្ពុជា​ (DDD)​ បាន​ឈរ​ធ្វើ​កូដកម្ម​នៅ​មុខ​អគារ​ការិយាល័យ​របស់​ខ្លួន​តាម​បណ្តា​យ​ផ្លូវ​លេខ​ ២៧១​ ក្នុង​សង្កាត់​ ទួល​ទំពូង​ ២​ ខណ្ឌ​ ចំការមន​ កាលពី​ម្សិលមិញ​ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង​ និង​ទាមទារ​ដំឡើង​ប្រាក់ខែ​ឲ្យ​បាន​ដល់​ ១៦០​ ដុល្លារ​ ដូច​ការ​ទាមទារ​របស់​កម្មករ​រោងចក្រ​ដែរ​។​ ​លោក​ អាន​ ស៊ី​ណូ​វី​ន​ ប្រធាន​សហជីព​បុគ្គលិក​អង្គការ​ DDD​ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ឲ្យ​ដឹង​ថា​ បុគ្គលិក​ផ្នែក​វាយ​កុំព្យូទ័រ​ប​ញ្ជូ​ល​ប្រព័ន្ធ​ទិន្នន័យ​របស់​អង្គការ​នេះ​ជាង​ ៣០០​ នាក់​ ទទួល​បាន​ប្រាក់ខែ​ម្នាក់ៗ​ចំនួន​ ៨៨​ ដុល្លារ​ហើយ​ត្រូវ​រ៉ាប់រង​ការ​ជួល​ផ្ទះ​ស្នាក់​នៅ​ និង​ការ​ចាយវាយ​ផ្សេងៗ​ ដែល​មិន​អាច​ទ្រទ្រង់​ជីវភាព​ឲ្យ​បាន​សមរម្យ​ឡើយ​។​ លើស​ពី​នេះ​ទៀត​ ផ្នែក​ធនធានមនុស្ស​របស់​អង្គការ​ បាន​ដាក់​សម្ពាធ​ការងារ​មក​លើ​បុគ្គលិក​ គំរាមកំហែង​សហជីព​ និង​មិន​មានការ​ផ្តល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ ឬ​ការ​ពិនិត្យ​សុខភាព​ឡើយ​ ទើប​បុគ្គលិក​នាំ​គ្នា​ធ្វើ​កូដកម្ម​។​ …

ឆាយ ច័ន្ទនីដា
http://postkhmer.com/index.php/national/1-national-news/109239--ddd-