លោក​ គួច ចំរើន ឲ្យ​ផ្អាក​ពិនិត្យ​​ទីតាំង​អាជីវកម្ម​ជនបរទេស

អភិបាលខេត្ដ​ព្រះសីហនុ​លោក គួច ចំរើន បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​​នៃ​រដ្ឋបាលខេត្ត-ក្រុង​ព្រះសីហនុ ផ្អាក​សកម្មភាព​មិនចាំបាច់​មួយចំនួន​ក្នុង​ការចុះ​ត្រួតពិនិត្យ​កន្លែង​អាជីវកម្ម​ជនបរទេស​​ពិសេស​របស់​ជនជាតិ​ចិន ដើម្បី​​កុំឱ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​របស់​ពួកគេ ហើយ​ឈាន​ទៅ​បញ្ឈប់​អាជីវកម្ម​របស់​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។ លោក គួច ចំរើន បាន​ថ្លែង​បែប​នេះ​នៅក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​កាលពី​ចុង​សប្ដាហ៍​មុន ដោយ​កិច្ចប្រជុំ​នេះ​ក៏បាន​ពិភាក្សា​បន្ថែម​ទៅលើ​ការលើក​ទឹកចិត្ត​ឱ្យមាន​អ្នកវិនិយោគ​បរទេស​មក​បង្កើត​អាជីវកម្ម​ស្របច្បាប់​នៅ​ខេត្ត​ព្រះសីហនុ​បន្ថែម​ទៀតផង​ដែរ​។ …

វ៉ន ដារ៉ា
https://bit.ly/2EO1Z5p