ក្រុមអភិរក្សសត្វស្លាបរកឃើញត្រដក់តូច ១២១ សម្បុក
សម្បុកពងកូនសត្វត្រដក់តូចចំនួន ១២១ សម្បុកត្រូវបានក្រុមបរិស្ថានុរក្សនៃក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងប្រជាសហគមន៍ប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបនៃតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ WCS កាលពីម្សិលមិញ។ ត្រដក់តូចជាប្រភេទសត្វស្លាបដែលមានមាឌធំមានកម្ពស់រហូតដល់ ១៣០ សង់ទីម៉ែត្រ ហើយស្លាបរបស់វាពីម្ខាងទៅម្ខាងទៀតមានប្រវែងជាង ២ ម៉ែត្រ។ វាត្រូវបានគេចាត់ជាប្រភេទសត្វស្លាបកម្រ និងងាយរងគ្រោះជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN។ …
ឃុត សុភចរិយា
http://bit.ly/2A3iCq3