កម្មកររោងចក្រ Vantage ៧នាក់ព្រមទទួលសំណងបញ្ចប់វិវាទ
កម្មករចំនួន៧នាក់ដែលត្រូវបានថៅកែរោងចក្រកាត់ដេរ Vantage River Textile ខេត្តព្រះសីហនុ បញ្ឈប់ពីការងារ បានយល់ព្រមទទួលយកសំណងជំងឺចិត្តក្នុងម្នាក់ ៣០០ដុល្លារពីខាងភាគីរោងចក្រ កាលពីថ្ងៃម្សិលមិញដើម្បីបញ្ចប់ការតវ៉ាទាមទារចូលធ្វើការវិញ។
កញ្ញា កែវ ស្រីពេជ្រ អាយុ ២២ ឆ្នាំ ជាតំណាងកម្មករ និងជាអ្នកដែលរោងចក្របញ្ឈប់ពីការងារបានឲ្យដឹងថា បន្ទាប់ពីការចរចារយៈពេលជាង៣ម៉ោង រវាងកម្មករ សហជីព និងភាគីរោងចក្រ ក្រោមការសម្របសម្រួលរបស់អភិបាលរងខេត្ត ព្រះសីហនុ លោក ហេង សំអាន និងមន្ត្រីមន្ទីរការងារខេត្ត ក្រុមកម្មករបានយល់ព្រមទទួលយកសំណងជាអត្ថប្រយោជន៍ផ្សេងៗ និងជំងឺចិត្តចំនួន៣០០ដុល្លារក្នុងម្នាក់ដើម្បីបញ្ចប់វិវាទនេះ។ …
ប៉ិច សុធារី
http://bit.ly/V3fZ1J