កម្មករ​រោងចក្រ ​Vantage ៧​នាក់​ព្រមទទួល​សំណង​បញ្ចប់​វិវាទ

កម្មករ​ចំនួន​៧នាក់​ដែល​ត្រូវ​បាន​ថៅកែ​រោង​ចក្រ​កាត់​ដេរ​ Vantage ​River ​Textil​e ខេត្ត​ព្រះ​សីហនុ​ បញ្ឈប់​ពី​ការ​ងារ​ បាន​យល់​ព្រម​ទទួល​យក​សំណង​​ជំងឺ​ចិត្ត​ក្នុង​ម្នាក់​ ៣០០​ដុល្លារ​ពី​ខាង​ភាគី​រោង​ចក្រ កាល​​ពីថ្ងៃ​ម្សិល​មិញ​ដើម្បី​បញ្ចប់​ការ​​តវ៉ា​ទាម​​ទារ​ចូល​​ធ្វើការ​​វិញ។

កញ្ញា​ កែវ​ ស្រី​ពេជ្រ ​អាយុ​ ២២ ​ឆ្នាំ ជា​តំណាង​កម្មករ​ និង​ជា​អ្នក​ដែល​រោង​ចក្រ​បញ្ឈប់​ពី​ការ​ងារ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​ការ​ចរចា​​រយៈ​ពេល​ជាង​៣​ម៉ោង​ រវាង​កម្មករ​ ​សហ​ជីព និង​ភាគី​រោង​ចក្រ​ ក្រោម​ការ​សម្រប​សម្រួល​​របស់​អភិ​​បាល​រង​ខេត្ត​ ព្រះ​សី​ហនុ លោក​ ហេង​ សំអាន​ និង​​មន្ត្រី​មន្ទីរ​ការ​ងារ​​ខេត្ត​ ក្រុម​កម្មករ​បាន​យល់​ព្រម​ទទួល​យក​សំ​ណង​ជា​អត្ថ​ប្រ​យោជន៍​ផ្សេង​ៗ ​និង​ជំងឺ​ចិត្តចំ​នួន​៣០០​ដុល្លារ​ក្នុង​ម្នាក់​ដើម្បីប​ញ្ចប់​វិវាទ​នេះ។ …

ប៉ិច សុធារី
http://bit.ly/V3fZ1J