សមត្ថកិច្ច​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ក្បែរ​ផ្ទះ​លោក​ ហ៊ុន សែន តវ៉ា​រឿង​ជម្លោះ​ដីធ្លី

កងកម្លាំង​នគរបាល និង​កង​សន្តិសុខ​ជិត​មួយរយ​នាក់​កាលពី​ម្សិលមិញ​បាន​រារាំង​ប្រជាពលរដ្ឋ​មកពី​ខេត្ត​កោះកុង​ប្រមាណ ១០០ នាក់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ក្បែរ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្បែរ​វិមានឯករាជ្យ​ដែល​អ្នក​ស្រុក​ទាំង​នោះ​មាន​បំណង​ស្វែងរក​ព័ត៌មាន​អំពី​ញត្តិ​របស់​ពួកគេ​ដែល​បាន​ដាក់​ស្នើសុំ​អន្តរាគមន៍​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​មួយ​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ក្នុង​ខេត្ត​កោះកុង។

ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី​ទាំង​នោះ​បាន​ហែ​ក្បួន​ចេញ​ពី​វត្ត​សាមគ្គី​រង្សី​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ឆ្ពោះ​មក​ផ្ទះ​នាយក​រដ្ឋមន្ត្រី។ …

ឡាយ សាមាន
http://bit.ly/2lfQoUw