ការ​ចម្រាញ់​ស្ករស​នៅ​ព្រះវិហារ​ កើន​ដល់ ​៥០ ​ម៉ឺន​តោន

ការ​ផលិត​ស្ករ​នៅ​រោងចក្រ​ចម្រាញ់​ស្ករស​ឈាន​មុខ​គេ​នៅ​កម្ពុជា​នៅ​ក្នុង​ដំណាក់​កាល​ទី​ពីរ​បាន​កើន​ឡើង​ជាង​ពាក់​កណ្តាល​ធៀប​នឹង​ការ​បើក​ការ​ផលិត​ដំបូង​កាលពី​ឆ្នាំ​ទៅ​។ នេះ​បើ​តាម​ទិន្នន័យ​ពី​តំណាង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​។

រដ្ឋាភិបាល​បាន​ផ្ដល់​ដល់​ក្រុមហ៊ុន Rui Feng នូវ​ដី​សម្បទាន​សេដ្ឋកិច្ច ៨ ៨៤១ ហិកតា​កាលពី​ឆ្នាំ​២០១១​សម្រាប់​ការ​ដាំដុះ​អំពៅ កៅស៊ូ និង​ដើម​អាកាស្យា​។ ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​៤​ផ្សេង​ទៀត កាន់​កាប់​រួម​គ្នា​លើ ELC ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​សរុប ៤០ ០០០ ហិកតា​។

ចេង សុខហ័ង
http://bit.ly/2rvefTp