ការចម្រាញ់ស្ករសនៅព្រះវិហារ កើនដល់ ៥០ ម៉ឺនតោន
ការផលិតស្ករនៅរោងចក្រចម្រាញ់ស្ករសឈានមុខគេនៅកម្ពុជានៅក្នុងដំណាក់កាលទីពីរបានកើនឡើងជាងពាក់កណ្តាលធៀបនឹងការបើកការផលិតដំបូងកាលពីឆ្នាំទៅ។ នេះបើតាមទិន្នន័យពីតំណាងក្រុមហ៊ុនបានឲ្យដឹងកាលពីថ្ងៃម្សិលមិញ។
រដ្ឋាភិបាលបានផ្ដល់ដល់ក្រុមហ៊ុន Rui Feng នូវដីសម្បទានសេដ្ឋកិច្ច ៨ ៨៤១ ហិកតាកាលពីឆ្នាំ២០១១សម្រាប់ការដាំដុះអំពៅ កៅស៊ូ និងដើមអាកាស្យា។ ក្រុមហ៊ុនគ្រប់គ្រងដោយវិនិយោគិនចិន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន៤ផ្សេងទៀត កាន់កាប់រួមគ្នាលើ ELC ដែលគ្របដណ្ដប់លើផ្ទៃដីសរុប ៤០ ០០០ ហិកតា។
ចេង សុខហ័ង
http://bit.ly/2rvefTp