នគរបាល​ចិន ចែក​ព័ត៌មាន​សម្ងាត់​និង​ផ្ដល់​បច្ចេកវិទ្យា​តាមដាន​ជាមួយ​កម្ពុជា ហើយ​ជួយ​សង់​ទីបញ្ជាការ​កណ្ដាល​នគរបាល​ជាតិ

ក្រុម​មន្ត្រី​អនុវត្ត​ច្បាប់​ជាន់​ខ្ពស់​កម្ពុជា​និង​ចិន ទើប​បាន​ដាក់​ចេញ​ផែន​ការ​រួមគ្នាប្រឆាំង​បទ​ល្មើស ដែល​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​ចែក​រំលែក​ព័ត៌មាន​សម្ងាត់ និង​បច្ចេក​វិទ្យាកំណត់អត្តសញ្ញាណ​ទំនើប​និង​ជំនួយ​ចិន​សម្រាប់សាង​សង់​ទីបញ្ជាការ​កណ្ដាល​នគរបាល​កម្ពុជា​ផង​ដែរ។ ផែនការ​ការងារ​ខាងលើ​ត្រូវ​បាន​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃអង្គារ ក្នុង​ជំនួប​តាម​អនឡាញ រវាង​ឧប​នាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​កម្ពុជា និង​សមភាគី​ចិន​របស់​លោក ​គឺ​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​លោក Zhao Kezhi រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ចិន។ …

អូន ឆេងប៉រ
https://khmer.voanews.com/a/new-deal-sees-china-build-cambodia-s-police-hq-share-police-intels-supply-surveillance-techs/6250478.html